ព្រះត្រៃបិដក ភាគ ១៩

ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ជាសះស្បើយ​ពី​ជម្ងឺ​ថ្មី​ៗ​ហើយ​ ​ឯ​កាយ​របស់​អាត្មាអញ​ ​ក៏​នៅ​ទុព្វលភាព​ ​មិន​គួរ​ប្រកបការងារ​បាន​នៅឡើយ​ ​ណ្ហើយចុះ​ ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិនបាន​ប្រុងប្រៀប​សេចក្តី​ព្យាយាម​ ​ដើម្បី​បាន​ដល់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​កុសី​ត​វត្ថុ​ទី៨​។​ ​ធម៌​ទាំង៨នេះ​ ​ជា​ចំណែកខាង​សេចក្តី​វិនាស​។​ ​
 [​៣២០​]​ ​ធម៌៨​ ​ជា​ចំណែក​វិសេស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អា​រព្ភ​វត្ថុ​ ​(​ហេតុ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​)​ ​៨​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវ​ធ្វើការងារ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ត្រូវ​ធ្វើការងារ​ហ្នឹងឯង​ ​តែ​កាលបើ​អាត្មាអញ​ ​ធ្វើការងារ​ទៅ​ហើយ​ ​មិន​ងាយ​នឹង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​នឹង​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636819024392671871
ទៅកាន់ទំព័រ៖