ព្រះត្រៃបិដក ភាគ ១៩

ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ភិក្ខុ​នោះ​ ​ក៏​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​អា​រព្ភ​វត្ថុ​ ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ការងារ​ ​ភិក្ខុ​បាន​ធ្វើរួចហើយ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើការងារ​រួចហើយ​ ​ឯ​អាត្មាអញ​ ​កាលដែល​ធ្វើការងារ​នុ៎ះឯង​ ​មិន​អាច​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ដើរទៅ​កាន់​ផ្លូវ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ផ្លូវ​ហ្នឹងឯង​ ​អាត្មាអញ​ ​នឹង​ត្រូវ​ដើរទៅ​ ​តែ​កាលបើ​អាត្មាអញ​ ​ដើរទៅ​កាន់​ផ្លូវ​ ​មិន​ងាយ​នឹង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​បានទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636819024635095737
ទៅកាន់ទំព័រ៖