ព្រះត្រៃបិដក ភាគ ១៩
ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ភិក្ខុនោះ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ នេះជាអារព្ភវត្ថុទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទៅកាន់ផ្លូវរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានដើរផ្លូវរួចហើយ ឯអាត្មាអញ កាលដែលដើរទៅកាន់ផ្លូវនុ៎ះឯង មិនអាចធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏តាំងធ្វើសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៤។
ID: 636819024906391254
ទៅកាន់ទំព័រ៖