ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់ កាយរបស់អាត្មាអញនោះស្រាល ជាកាយគួរប្រកបការងារបាន បើដូច្នោះ អាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៥។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម បានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម បានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បានហើយ កាយរបស់អាត្មាអញនោះមានកំឡាំងគួរនឹង
ID: 636819025211588710
ទៅកាន់ទំព័រ៖