ព្រះត្រៃបិដក ភាគ ១៩

ប្រកបការងារ​បាន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ភិក្ខុ​នោះ​ ​ក៏​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ទើបនឹង​កើត​អាពាធ​បន្តិចបន្តួច​ទេ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កើត​អាពាធ​បន្តិចបន្តួច​ហើយ​ ​តែ​អាពាធ​របស់​អាត្មាអញ​ ​គង់តែ​នឹង​ចំរើន​ឡើង​ ​ដោយហេតុនេះ​មិនខាន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​អាត្មាអញ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ភិក្ខុ​នោះ​ ​ក៏​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​អា​រព្ភ​វត្ថុ​ទី៧​។​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636819025444002004
ទៅកាន់ទំព័រ៖