ព្រះត្រៃបិដក ភាគ ១៩

ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​នូវ​កម្រាល​ ​និង​សម្ព​ត់​ដណ្តប់​ ​មានសាច់​ល្អិត​ទន់ល្មៃ​ ​គឺ​សម្ព​ត់​ធ្វើ​ដោយ​សម្បកឈើ​ ​មានសាច់​មដ្ឋ​ ​សម្ព​ត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​មដ្ឋ​ ​សំពត់​ធ្វើ​ដោយ​សូត្រ​ ​មានសាច់​មដ្ឋ​ ​សំពត់​ធ្វើ​ដោយ​រោមសត្វ​ ​មានសាច់​មដ្ឋ​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​នូវ​កម្រាល​ ​និង​សម្ព​ត់​មានសាច់​ល្អិត​ ​ទន់ល្មៃ​ ​គឺ​សម្ព​ត់​ធ្វើ​ដោយ​សម្បកឈើ​ ​មានសាច់​មដ្ឋ​ ​សម្ព​ត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​មដ្ឋ​ ​សំពត់​ដោយ​សូត្រ​ ​មានសាច់​មដ្ឋ​ ​សំពត់​ធ្វើ​ដោយ​រោមសត្វ​ ​មានសាច់​មដ្ឋ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​២០​]​ ​ព្រះ​តថាគត​ ​តាំង​ទុក​នូវ​សេចក្តី​មិន​ក្រោធ​ផង​ ​នូវ​ទាន​ផង​ ​ហើយ​បាន​ឲ្យ​នូវ​សម្ព​ត់​ទាំងឡាយ​ ​មានសាច់​មដ្ឋ​ ​មាន​ពណ៌​ស្រស់​ ​ព្រះ​តថាគត​ ​ឋិតនៅ​ក្នុង​ភព​ពីមុន​ ​បាន​បរិច្ចាគ​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636818887316691573
ទៅកាន់ទំព័រ៖