ព្រះត្រៃបិដក ភាគ ១៩
ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស។បេ។ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងពួកទេវតាណាមួយ ដែលមានអាយុវែង នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក ទាំងបានសំដែងធម៌។បេ។ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងពួកមិលក្ខជន ដែលជាអ្នកល្ងង់ខ្លៅ ក្នុងបច្ចន្តជនបទ ដែលជាប្រទេសឥតមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៥។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក។បេ។ ឯបុគ្គលនេះ ត្រឡប់មកកើតក្នុងមជ្ឈិមជនបទដែរ តែបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញខុសថា ទានដែលបុគ្គលឲ្យហើយ គ្មានផល
ID: 636819026356544198
ទៅកាន់ទំព័រ៖