ព្រះត្រៃបិដក ភាគ ១៩

ការ​បូជា​ធំ​គ្មានផល​ ​ការ​បូជា​តូច​គ្មានផល​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​បុគ្គល​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មាន​ ​បិតា​មិន​មាន​ ​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ពួក​សមណព្រាហ្មណ៍​ ​ក្នុង​លោក​ ​ដែល​ជា​អ្នក​ដល់​ ​នូវ​សេចក្តី​ស្ងប់​រម្ងាប់​ ​ប្រតិបត្តិ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ហើយ​ទើប​ញុំាង​អ្នកដទៃ​ឲ្យដឹង​ផង​ ​ក៏​មិន​មាន​ ​ដូច្នេះ​ ​នេះ​ឈ្មោះថា​ ​ខណៈ​មិន​គួរ​ ​សម័យ​មិន​គួរ​ ​ដើម្បី​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​ត្រាស់​ឡើង​ហើយ​ក្នុង​លោក​។​បេ​។​ ​ឯ​បុគ្គល​នេះ​ ​បាន​ត្រឡប់​មក​កើត​ក្នុង​មជ្ឈិម​ជនបទ​ដែរ​ ​តែ​បុគ្គល​នោះ​ ​ជា​អ្នក​ឥត​ប្រាជ្ញា​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​ជា​មនុស្សគ​ ​ជា​មនុស្ស​មិន​អាច​ ​ដើម្បី​ដឹងសេចក្តី​អធិប្បាយ​របស់​ពាក្យ​ ​ដែលគេ​និយាយល្អ​ ​ឬ​និយាយអាក្រក់​បាន​ឡើយ​ ​នេះ​ឈ្មោះថា​ ​ខណៈ​មិន​គួរ​ ​សម័យ​មិន​គួរ​ ​ដើម្បី​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ទី៧​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​មិនបាន​ត្រាស់​ឡើង​ក្នុង​លោក​ ​ទាំង​មិនបាន​សំដែងធម៌​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​កិលេស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ព្រះនិព្វាន​ ​ជា​ផ្លូវ​ធ្វើដំណើរ​ ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​ ​ជា​ធម៌​ដែល​ព្រះ​សុគត
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636819026599048069
ទៅកាន់ទំព័រ៖