ព្រះត្រៃបិដក ភាគ ១៩
ទ្រង់ប្រកាសហើយ បុគ្គលនេះឯង បានត្រឡប់មកកើតក្នុងមជ្ឈិមជនបទហើយៗ ជាអ្នកមានប្រាជ្ញា មិនល្ងង់ មិនមែនជាមនុស្សគ ជាអ្នកអាចដើម្បីដឹងសេចក្តីអធិប្បាយ របស់ពាក្យគេនិយាយល្អ ឬអាក្រក់បាន នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៨។ ធម៌ទាំង៨នេះ យល់បានដោយក្រ។
[៣២២] ធម៌៨ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សេចក្តីត្រិះរិះរបស់មហាបុរស៨យ៉ាង (ត្រិះរិះថា) នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច នេះមិនមែនជាធម៌របស់បុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីសន្តោស (ក្នុងបច្ច័យ៤) នេះមិនមែនជាធម៌របស់បុគ្គលគ្មានសេចក្តីសន្តោស១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីស្ងប់ស្ងាត់
(១) នេះមិនមែនជាធម៌របស់អ្នក
(១) សេចក្តីស្ងប់ស្ងាត់មាន៣ប្រការ គឺកាយវិវេក ស្ងាត់កាយ១ ចិត្តវិវេក ស្ងាត់ចិត្ត១ ឧបធិវិវេក ស្ងាត់កិលេស១។ បុគ្គលគេចចេញចាកពួកក្រុម ហើយពួនសម្ងំនៅតែខ្លួនមួយ ដោយអំណាចអារព្ភវត្ថុ៨ប្រការ ហៅថា កាយវិវេក បុគ្គលធ្វើកសិណបរិកម្ម ដរាបដល់បានសម្រេចសមាបត្តិទាំង៨ ហៅថា ចិត្តវិវេក បុគ្គលធ្វើឈាន គឺសមាបត្តិទាំង៨នោះ ឲ្យជាទីតាំង ហើយពិចារណា នូវសង្ខារធម៌ទាំងឡាយ ដរាបដល់សម្រេចព្រះអរហត្ត ព្រមទាំងបដិសម្ភិទា ហៅថា ឧបធិវិវេក ។ អដ្ឋកថា។
ID: 636819027084195817
ទៅកាន់ទំព័រ៖