ព្រះត្រៃបិដក ភាគ ១៩

ត្រេកអរ​ក្នុង​ពួក​ក្រុម១​ ​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​មិនមែន​ជា​ធម៌​របស់​បុគ្គល​អ្នក​ខ្ជិលច្រអូស១​ ​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នកមាន​ស្មារតី​ខ្ជាប់ខ្លួន​ ​នេះ​មិនមែន​ជា​ធម៌​របស់​បុគ្គល​អ្នក​ភ្លេចស្មារតី១​ ​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នកមាន​ចិត្ត​តាំង​មាំ​ ​នេះ​មិនមែន​ជា​ធម៌​របស់​បុគ្គល​អ្នកមាន​ចិត្ត​មិន​តាំង​មាំ១​ ​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នកមាន​បញ្ញា​ ​នេះ​មិនមែន​ជា​ធម៌​របស់​បុគ្គល​អ្នក​ឥត​បញ្ញា១​ ​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នកមាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ដំណើរ​មិនយឺត​យូរ​ ​មានតម្រេក​ ​ក្នុង​ដំណើរ​មិនយឺត​យូរ​ ​នេះ​មិនមែន​ជា​ធម៌​របស់​បុគ្គល​អ្នកមាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ដំណើរ​យឺតយូរ​ ​មានតម្រេក​ក្នុង​ដំណើរ​យឺតយូរ១​។​ ​ធម៌​ទាំង៨នេះ​ ​គួរឲ្យ​កើតឡើង​។​
 ​[​៣២៣​]​ ​ធម៌៨​ ​ដែល​គួរ​ដឹង​ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អភិ​ភាយ​ត​នៈ​(​១​)​ ​(​ហេតុ​ជា​គ្រឿង​គ្រប​សង្កត់​នូវ​ធម៌​ជាស​ត្រូវ​ផង​ ​នូវ​អារម្មណ៍​ផង​)​ ​៨យ៉ាងគឺ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​មាន​ប្រមាណ​តិច​ ​មាន​ពណ៌​ល្អ​ ​ឬ​ពណ៌​អាក្រក់​ ​គ្រប់​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី១​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​មាន​ប្រមាណ​
​(​១​)​ ​ឲ្យ​មើល​ ​នយលក្ខណៈ​ ​ក្នុង​មហា​បរិនិព្វាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ផង​ចុះ​ ​នឹង​មាន​ពិស្តារ​ ​តាំងពី​ទី១​ ​ដល់ទី៨​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636819027558832965
ទៅកាន់ទំព័រ៖