ព្រះត្រៃបិដក ភាគ ១៩
ច្រើន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈទី៣។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈទី៤។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចជាផ្កាត្រកៀតខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះប្រៀបដូចសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់ម៉ដ្ឋទាំងពីរខាង ហៅថាសំពត់ខៀវ មានពណ៌ខៀវ
ID: 636819027792576334
ទៅកាន់ទំព័រ៖