ព្រះត្រៃបិដក ភាគ ១៩

ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ឯង​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៥​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​ប្រៀប​ដូចជា​ផ្កា​ក​ណ្ណិ​ការ​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​ពុំ​នោះ​សោត​ ​រូប​នោះ​ ​ប្រៀប​ដូចជា​សំពត់​ ​ដែល​កើត​ក្នុង​ក្រុង​ពារាណសី​ ​មានសាច់​មដ្ឋ​ទាំងពីរ​ខាង​ ​ហៅថា​ ​សំពត់​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636819028067882081
ទៅកាន់ទំព័រ៖