ព្រះត្រៃបិដក ភាគ ១៩
ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈទី៦។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចជាផ្កាច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះដែរ នេះជា អភិភាយតនៈទី៧។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូប ស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចជាផ្កាយព្រឹក ដែលស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះ ប្រៀបដូច
ID: 636819028297555218
ទៅកាន់ទំព័រ៖