ព្រះត្រៃបិដក ភាគ ១៩

ជា​សំពត់​ ​ដែល​កើត​ក្នុង​ក្រុង​ពារាណសី​ ​មានសាច់​មដ្ឋ​ទាំងពីរ​ខាង​ ​ហៅថា​ ​សំ​ពត់​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុល​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ឯង​ ​នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី៨​។​ ​ធម៌​ទាំង៨នេះ​ ​គួរ​ដឹង​ច្បាស់​។​
 ​[​៣២៤​]​ ​ធម៌៨​ ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​វិមោក្ខ​ ​មាន៨ប្រការ​(​១​)​ ​បុគ្គល​បាន​រូប​ឈាន​ ​រមែង​ឃើញ​នូវ​រូប​ ​គឺ​កសិណ​ទាំងឡាយ​ ​មាន​នីល​កសិណ​ជាដើម​ ​នេះ​ជា​ ​វិមោក្ខ​ទី១​ ​។​ ​បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​អរូប​ខាងក្នុង​ ​រមែង​ឃើញ​នូវ​រូប​ខាងក្រៅ​ទាំងឡាយ​ ​គឺ​កសិណ​ ​មាន​នីល​កសិណ​ជាដើម​ ​នេះ​ជា​វិមោក្ខ​ទី២​។​ ​បុគ្គល​មានចិត្ត​ចុះ​ស៊ប់​ ​កាន់​ឈាន​ ​ក្នុង​វណ្ណ​កសិណ​ដ៏​បរិសុទ្ធ​ ​នេះ​ជា​វិមោក្ខ​ទី៣​។​ ​
​(​១​)​ ​វិមោក្ខ​ទាំង៨នេះ​ ​ចូរ​មើល​ ​នយលក្ខណៈ​ ​ក្នុង​មហា​និទាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ផង​ចុះ​ ​នឹង​មាន​ពន្យល់​ពិស្តារ​ក្នុង​កន្លែង​ខ្លះ​ៗ​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636819028727739823
ទៅកាន់ទំព័រ៖