ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​មាន​កាយ​ផ្សេងគ្នា​ ​តែ​មាន​សញ្ញា​ដូចគ្នា​ក៏​មាន​ ​ដូច​ព្រហ្មកាយិកទេវតា​ ​ដែល​កើត​ក្នុង​ជាន់​បឋមជ្ឈាន​ភូមិ​ ​នេះ​ជាស​ត្តា​វា​សៈ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​មាន​កាយ​ដូចគ្នា​ ​តែ​មាន​សញ្ញា​ផ្សេងគ្នា​ក៏​មាន​ ​ដូច​ពួក​ទេវតា​ ​ក្នុង​ជាន់​អាភស្សរៈ​ ​នេះ​ជាស​ត្តា​វា​សៈ​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ក៏​មាន​ ​ដូច​ពួក​ទេវតា​ ​ក្នុង​ជាន់​សុភ​កិ​ណ្ហៈ​ ​នេះ​ជាស​ត្តា​វា​សៈ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ឥត​សញ្ញា​ ​ឥតមាន​សោយអារម្មណ៍​ ​ដូច​ពួក​ទេវតា​ ​ជា​អសញ្ញិ​សត្វ​ ​នេះ​ជាស​ត្តា​វា​សៈ​ទី៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​លុះ​បាន​កន្លង​នូវ​រូបសញ្ញា​ ​បាន​រម្ងាប់​នូវ​បដិឃ​សញ្ញា​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ក៏​មាន​ ​នេះ​ជាស​ត្តា​វា​សៈ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ចូល​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ក៏​មាន​ ​នេះ​ជាស​ត្តា​វា​សៈ​ទី៧​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636819029934398840
ទៅកាន់ទំព័រ៖