ព្រះត្រៃបិដក ភាគ ១៩

សត្វ​ទាំងឡាយ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ចូល​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វត្ថុ​តិចតួច​មិន​មាន​ ​ដូច្នេះ​ក៏​មាន​ ​នេះ​ជាស​ត្តា​វា​សៈ​ទី៨​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ដល់​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​របស់​នេះ​ល្អិត​ ​របស់​នេះ​ឧត្តម​ ​ដូច្នេះ​ក៏​មាន​ ​នេះ​ជា​ ​សត្តា​វា​សៈ​ទី៩​។​ ​ធម៌​ទាំង៩នេះ​ ​គួរ​កំណត់​ដឹង​។​
 ​[​៣២៩​]​ ​ធម៌៩​ ​ដែល​គួរ​លះបង់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ធម៌​ដែល​មាន​តណ្ហា​ជា​ឫសគល់៩យ៉ាងគឺ​ ​ការ​អាស្រ័យ​តណ្ហា​ ​ទើប​មានការ​ស្វែងរក១​ ​អាស្រ័យ​ការស្វែងរក​ ​ទើប​កើតលាភ១​ ​អាស្រ័យ​លាភ​ ​ទើប​កើត​សេចក្តី​ត្រិះរិះ១​ ​អាស្រ័យ​សេចក្តី​ត្រិះរិះ​ ​ទើប​កើត​សេចក្តី​ប្រាថ្នា​ ​សេចក្តី​ត្រេកអរ១​ ​អាស្រ័យ​សេចក្តី​ប្រាថ្នា​ ​សេចក្តី​ត្រេកអរ​ ​ទើប​កើត​សេចក្តី​ជឿស៊ប់១​ ​អាស្រ័យ​សេចក្តី​ជឿស៊ប់​ ​ទើប​កើតការ​ហួរ​ហែង​ទុក១​ ​អាស្រ័យ​ការ​ហួងហែង​ទុក​ ​ទើប​កើត​សេចក្តី​កំណាញ់១
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636819030196693842
ទៅកាន់ទំព័រ៖