ព្រះត្រៃបិដក ភាគ ១៩

អាស្រ័យ​សេចក្តី​កំណាញ់​ ​ទើប​កើតការ​រក្សាទុក១​ ​អាស្រ័យ​នូវ​ការ​រក្សាទុក​ជាហេតុ​ហើយ​ ​ទើប​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ជាច្រើន​ ​គឺ​ការ​កាន់ដំបង​ ​កាន់​គ្រឿងសស្ត្រាវុធ​ ​ឈ្លោះ​ទាស់ទែង​ជជែកគ្នា​ថា​ ​ឯងៗ​ ​ទាំង​និយាយ​ញុះញង់​ ​និយាយ​កុហក​ ​ក៏​ប្រព្រឹត្តទៅ១​។​ ​ធម៌​ទាំង៩នេះ​ ​គួរ​លះបង់​។​
 [​៣៣០​]​ ​ធម៌៩​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អាឃាតវត្ថុ​ ​(​ហេតុ​នៃ​ការ​ចងគំនុំ​)​ ​៩យ៉ាងគឺ​ ​បុគ្គល​ចងគំនុំ​ ​ដោយ​គិតថា​ ​អ្នកនេះ​ ​បាន​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់​អញ​ហើយ១​។​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​អ្នកនេះ​ ​កំពុង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់​អញ១​។​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​អ្នកនេះ​នឹង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​អញ១​។​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​អ្នកនេះ​បាន​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​បុគ្គល​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​អញ​ហើយ១​។​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​អ្នកនេះ​ ​កំពុងតែ​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​បុគ្គល​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​អញ​ហើយ១​។​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​អ្នកនេះ​នឹង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ ​ដល់​បុគ្គល​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​របស់​អញ១​។​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636819030483960273
ទៅកាន់ទំព័រ៖