ព្រះត្រៃបិដក ភាគ ១៩
គាប់ចិត្តរបស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះកំពុងតែប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ កំពុងតែប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ នឹងប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិន
ID: 636819031011120425
ទៅកាន់ទំព័រ៖