ព្រះត្រៃបិដក ភាគ ១៩
ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១។ ធម៌ទាំង៩នេះ ជាចំណែកវិសេស។
[៣៣២] ធម៌៩ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ។ ធម៌ផ្សេងៗ៩យ៉ាង គឺ ផស្សៈផ្សេងៗ អាស្រ័យធាតុផ្សេងៗ ហើយទើបកើតឡើង១ វេទនាផ្សេងៗ អាស្រ័យផស្សៈផ្សេងៗ ហើយទើបកើតឡើង១ សញ្ញាផ្សេងៗ អាស្រ័យវេទនាផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីត្រិះរិះផ្សេងៗ អាស្រ័យសញ្ញាផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីប្រាថ្នាផ្សេងៗ អាស្រ័យសេចក្តីត្រិះរិះផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីក្តៅក្រហាយផ្សេងៗ អាស្រ័យសេចក្តីប្រាថ្នាផ្សេងៗ ហើយទើបកើតឡើង១ ការស្វែងរកផ្សេងៗ អាស្រ័យសេចក្តីក្តៅក្រហាយផ្សេងៗ ហើយទើបកើតឡើង១ លាភផ្សេងៗ អាស្រ័យការស្វែងរកផ្សេងៗ ហើយទើបកើតឡើង១
(១) ។ ធម៌ទាំង៩នេះ យល់បានដោយក្រ។
(១) ក្នុងពួកធម៌នេះ ថាមាន៩ប្រការ តែរាប់មើលទៅឃើញតែ៨វិញ មិនដឹងជាបាត់ត្រង់ទីណា បានយកគម្ពីរជាច្រើន មកផ្ទៀងផ្ទាត់មើល ឃើញមានបាលីកែដូចគ្នាទាំងអស់។ តែបើតាមសេចក្តីចូលចិត្តរបស់ក្រុមជំនុំថា គួរបន្ថែមកិរិយារក្សាផ្សេងៗ កើតឡើង ព្រោះអាស្រ័យលាភផ្សេងៗ មកទៀត ទើបគ្រប់ដូច នយលក្ខណៈខាងបាលី
ID: 636819031414873518
ទៅកាន់ទំព័រ៖