ព្រះត្រៃបិដក ភាគ ១៩
[៣៣៣] ធម៌៩ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សេចក្តីសំគាល់៩យ៉ាង គឺសេចក្តីសំគាល់ថាមិនល្អ១ សេចក្តីសំគាល់ដោយមរណានុបស្សនាញាណ១ សេចក្តីសំគាល់ក្នុងអាហារថា ជារបស់គួរខ្ពើម១ សេចក្តីសំគាល់របស់បុគ្គលអ្នកមិនត្រេកអរ ក្នុងលោកទាំងពួង១ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ក្នុងរបស់ដែលជាទុក្ខ ថាមិនមែនជារបស់ខ្លួន១ សេចក្តីសំគាល់នូវរបស់ដែលត្រូវលះបង់១ សេចក្តីសំគាល់ថាគួរនឿយណាយ១។ ធម៌ទាំង៩នេះ គួរឲ្យកើតឡើង។
[៣៣៤] ធម៌៩ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ អនុបុព្វវិហារៈ (ធម៌ជាគ្រឿងសម្រេចសម្រាន្តនៅ តាមលំដាប់) ៩យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានចូលដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់១ លុះរម្ងាប់វិតក្កៈ វិចារៈទាំងឡាយហើយ ក៏បានចូលទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញុំាងចិត្តជាសមាធិឲ្យកើតឡើង គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ១ លុះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយកន្តើយ ប្រកបដោយសតិ និងសម្បជញ្ញៈ សោយសុខ
ID: 636819031803445743
ទៅកាន់ទំព័រ៖