ព្រះត្រៃបិដក ភាគ ១៩

 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​បាន​រាប់អាន​នូវ​ញាតិមិត្ត​ ​សំឡាញ់​ស្និទ្ធស្នាល​ ​ដែល​ព្រាត់ប្រាស​និរាស​ ​បាត់មុខ​យូរហើយ​ផង​ ​ជា​អ្នក​រាប់អាន​មាតា​ ​ព្រមទាំង​កូន​ផង​ ​រាប់អាន​នូវ​កូន​ ​ព្រមទាំង​មាតា​ផង​ ​រាប់អាន​បិតា​ព្រមទាំង​កូន​ផង​ ​រាប់អាន​កូន​ ​ព្រមទាំង​បិតា​ផង​ ​រាប់អាន​បិតា​ ​ព្រមទាំង​បងប្អូន​ប្រុស​ ​រាប់អាន​បងប្អូន​ប្រុស​ ​ព្រមទាំង​បងប្អូន​ស្រី​ផង​ ​រាប់អាន​បងប្អូន​ស្រី​ ​ព្រមទាំង​បងប្អូន​ប្រុស​ផង​ ​ហើយ​ជា​អ្នក​ត្រេកអរ​ក្រៃលែង​ ​ព្រោះ​បាន​ធ្វើ​គេ​ឲ្យ​ព្រមព្រៀង​គ្នា​ផង​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​នូវ​កុសលកម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​នេះ​ ​គឺជា​អ្នកមាន​អង្គាវយវៈ​ ​ដែល​ត្រូវ​លាក់​ឲ្យ​កំបាំង​ ​ដោ​យស​ម្ព​ត់​ ​ឋិតនៅ​ក្នុង​ស្រោម​ ​(​ដូចជា​អង្គជាត​នៃ​ដំរី​)​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636818887851712175
ទៅកាន់ទំព័រ៖