ព្រះត្រៃបិដក ភាគ ១៩

 [​៣៣៦​]​ ​ធម៌១០​ ​មាន​ឧបការៈ​ច្រើន​ ​ធម៌១០​ ​គួរ​ចំរើន​ ​ធម៌១០​ ​គួរ​កំណត់​ដឹង​ ​ធម៌១០​ ​គួរ​លះបង់​ ​ធម៌១០ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌១០ជា​ចំណែក​វិសេស​ ​ធម៌១០យល់​បាន​ដោយ​ក្រ​ ​ធម៌១០គួរឲ្យ​កើតឡើង​ ​ធម៌១០គួរ​ដឹង​ច្បាស់​ ​ធម៌១០គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​៣៣៧​]​ ​ធម៌១០​ ​មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​នាថ​ករណ​ធម៌​ ​(​ធម៌​ធ្វើឲ្យ​ជាទី​ពឹង​)​ ​១០យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោចរ​ ​ជា​អ្នក​ឃើញ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោចរ​ ​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​ពហុស្សូត​ ​ចេះចាំ​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​សន្សំទុក​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​ធម៌​ទាំងឡាយ​ ​មាន​លំអ​បទ​ដើម​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636819032733048913
ទៅកាន់ទំព័រ៖