ព្រះត្រៃបិដក ភាគ ១៩

ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កិច្ចការ​ណា​នីមួយ​ ​ធំ​ ​ឬ​តូច​ ​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប៉ិនប្រសប់​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ចការ​ទាំងនោះ​ឡើយ​ ​ប្រកបដោយ​ការពិចារណា​ ​ជា​ឧបាយ​ក្នុង​កិច្ចការ​ទាំងនោះ​ ​ជា​អ្នក​អាច​ធ្វើ​បាន​ ​អាច​ចាត់ចែង​បាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កិច្ចការ​ណា​នីមួយ​ ​ធំ​ឬ​តូច​ ​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប៉ិនប្រសប់​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ចការ​ទាំងនោះ​ឡើយ​ ​ប្រកបដោយ​ការពិចារណា​ ​ជា​ឧបាយ​ក្នុង​កិច្ចការ​ទាំងនោះ​ ​ជា​បុគ្គល​អាច​ធ្វើ​បាន​ ​អាច​ចាត់ចែង​បាន​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​ធម៌​(​១​)​ ​ជា​អ្នក​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ ​ទាំង​ប្រាថ្នា​ប្រកាសប្រាប់​ជន​ឯទៀត​ ​ដោយខ្លួនឯង​ ​ជា​អ្នក​ច្រើន​ដោយ​សេចក្តី​ត្រេកអរ​ដ៏​ទន់​ ​ក្នុង​អភិធម្ម​(​២​)​ ​ក្នុង​អភិ​វិន័យ​(​៣​)​ ​។​ ​ម្នាល​អាវុសោ​
​(​១​)​ ​បាន​ដល់​ពុទ្ធវចនៈ​ ​គឺ​បិដក៣​។​ ​(​២​)​ ​បាន​ដល់​ព្រះអភិធម្ម​ទាំង៧គម្ពីរ​ ​មាន​ធម្ម​សង្គ​ណី​ជាដើម​។​ ​ន័យ១ទៀត​ ​ថា​ ​មគ្គ​និង​ផល​ ​ហៅថា​ ​អភិធម្ម​។​ ​(​៣​)​ ​បាន​ដល់​ខន្ធក​បរិវា​រៈ​។​ ​ន័យ១ទៀត​ ​ថា​ ​ការ​ធ្វើឲ្យ​កិលេស​ស្ងប់​រម្ងាប់​ ​ហៅថា​ ​អភិ​វិន័យ​។​ ​(​សង្គីតិ​សុត្ត​វណ្ណនា​)​។​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636819033422708360
ទៅកាន់ទំព័រ៖