ព្រះត្រៃបិដក ភាគ ១៩

ទាំងឡាយ​ ​កាលដែល​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​ធម៌​ ​ជា​អ្នក​ស្តាប់​ ​ដោយ​យកចិត្ត​ទុកដាក់​ ​ទាំង​ប្រាថ្នា​ប្រកាសប្រាប់​ជន​ឯទៀត​ ​ដោយខ្លួនឯង​ ​ជា​អ្នក​ច្រើន​ដោយ​សេចក្តី​ត្រេកអរ​ដ៏​ទន់​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ្រឿងបរិក្ខារ​ ​គឺ​ថ្នាំ​ជា​បច្ច័យ​សម្រាប់​អ្នក​ជម្ងឺ​ ​តាម​មាន​ ​តាម​បាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ្រឿងបរិក្ខារ​គឺ​ ​ថ្នាំ​ជា​បច្ច័យ​សម្រាប់​ ​អ្នក​ជម្ងឺ​ ​តាម​មាន​ ​តាម​បាន​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​តាំង​ផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ធ្វើកុសល​ធម៌​ទាំងឡាយ​ ​ឲ្យ​បរិបូណ៌​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការដែល​ភិក្ខុ​ជា​អ្នក​ផ្តើម​សេចក្តី​ព្យាយាម​។​បេ​។​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ស្មារតី​ ​ប្រកបដោយ​ ​(​ការ​តាំង​)​ ​ស្មារតី​ ​និង​ភាវៈ​ជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា​ដ៏​ខ្ពង់ខ្ពស់​ ​នឹកឃើញ​នូវ​អំពើ​ដែល​ខ្លួន​ធ្វើរួច​យូរហើយ​ផង​ ​នូវ​សំដី​ដែល​ខ្លួន​និយាយ​យូរហើយ​ផង​។​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636819033670932557
ទៅកាន់ទំព័រ៖