ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​ស្មារតី​ ​ប្រកបដោយ​ការ​តាំងស្មារតី​ ​និង​ភាពជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា​ដ៏​ខ្ពង់ខ្ពស់​ ​នឹកឃើញ​នូវ​អំពើ​ដែល​ខ្លួន​ធ្វើរួច​យូរហើយ​ផង​ ​នូវ​សំដី​ដែល​ខ្លួន​និយាយ​យូរហើយ​ផង​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ដែល​អាច​កំណត់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​(​នៃ​ខន្ធ​បញ្ចកៈ​)​ ​ជា​គ្រឿង​ទំ​លាយ​នូវ​កិលេស​ដ៏​ប្រសើរ​ ​ជា​ធម្មជាតិ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​ប្រាជ្ញា​។​បេ​។​ ​ជា​ធម្មជាតិ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ធម៌​ទាំង១០នេះ​ ​មាន​ឧបការៈ​ច្រើន​។​
 [​៣៣៨​]​ ​ធម៌១០​ ​ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​កសិណា​យតនៈ​ ​(​ខេត្ត​ ​ឬ​ទីតាំង​របស់​ពួក​ធម៌​ ​ដែល​មាន​កសិណ​ជា​អារម្មណ៍​)​ ​មាន១០យ៉ាង​ ​គឺ​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​ ​នូវ​បឋវីកសិណ​ ​ខាងលើ​(​១​)​ ​ខាងក្រោម​(​២​)​ ​និង​ទទឹង​(​៣​)​ ​ជា​កសិណ​តែ​បែប​មួយ​ ​ឥតមាន​លាយឡំ​ ​(​នឹង​កសិណ​ឯទៀត​)​ ​
​(​១​)​ ​កសិណ​ដែល​ត្រូវ​ចំរើន​ងើយមើល​ទៅ​ខាងលើ​អាកាស​។​ ​(​២​)​ ​កសិណ​ដែល​ត្រូវ​ចំរើន​ដាក់មុខ​មករ​ក​ផ្ទៃផែនដី​។​ ​(​៣​)​ ​កសិណ​ដែល​ត្រូវ​ចំរើន​ជុំវិញ​ខេត្ត​មណ្ឌល​ ​(​សង្គីតិ​សុត្ត​វណ្ណនា​)​។​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636819034190172256
ទៅកាន់ទំព័រ៖