ព្រះត្រៃបិដក ភាគ ១៩

មានការ​ផ្សាយ​ ​និង​ប្រមាណ​មិនបាន១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​អាបោកសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​តេជោកសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​វាយោកសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​ ​នូវ​នីល​កសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​បីត​កសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​លោហិត​កសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​ឱ​ទា​ត​កសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​អាកាសកសិណ១​។​ ​បុគ្គល​ពួក​មួយ​ ​ស្គាល់​ច្បាស់​នូវ​វិញ្ញាណ​កសិណ​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ទទឹង​ ​ជា​កសិណ​តែ​បែប​មួយ​ ​ឥតមាន​លាយឡំ​ ​(​នឹង​កសិណ​ឯទៀត​)​ ​ហើយ​មានការ​ផ្សាយ​ ​និង​ប្រមាណ​មិនបាន១​។​ ​ធម៌​ទាំង១០នេះ​ ​គួរ​ចំរើន​។​
 [​៣៣៩​]​ ​ធម៌១០​ ​ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អាយតនៈ​ ​(​ហេតុ​ជាទី​កើត​នៃ​ចិត្ត​)​ ​១០គឺ​ ​ភ្នែក​ ​ជា​កន្លែង​កើត​ចិត្ត១​ ​រូប​ជា​កន្លែង​កើត​ចិត្ត១​ ​ត្រចៀក​ ​ជា​កន្លែង​កើត​ចិត្ត១​ ​សម្លេង​ជា​កន្លែង​កើត​ចិត្ត១​ ​ច្រមុះ​ជា​កន្លែង​កើត​ចិត្ត១​ ​ក្លិន​ជា​កន្លែង​កើត​ចិត្ត១​ ​អណ្តាត​ ​ជា​កន្លែង​កើត​ចិត្ត១​ ​រស​ ​ជា​កន្លែង​កើត​ចិត្ត១​ ​កាយ​ ​ជា​កន្លែង​កើត​ចិត្ត១​ ​ផោដ្ឋព្វៈ​ជា​កន្លែង​កើត​ចិត្ត១​។​ ​ធម៌​ទាំង១០នេះ​ ​គួរ​កំណត់​ដឹង​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636819034563743623
ទៅកាន់ទំព័រ៖