ព្រះត្រៃបិដក ភាគ ១៩
[៣៤០] ធម៌១០ដែលគួរលះបង់ តើដូចម្តេចខ្លះ។ សភាពដែលខុស១០យ៉ាងគឺ ការយល់ខុស១ ការត្រិះរិះខុស១ ពោលពាក្យខុស១ ការងារខុស១ ចិញ្ចឹមជីវិតខុស១ សេចក្តីព្យាយាមខុស១ ការរលឹកខុស១ ការតាំងចិត្តខុស១ ការដឹងខុស១ ការរួចខុស១។ ធម៌ទាំង១០នេះ គួរលះបង់។
[៣៤១] ធម៌១០ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ។ គន្លងនៃអកុសលកម្ម១០យ៉ាង គឺ ការសម្លាប់សត្វ១ លួចទ្រព្យគេ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ពោលពាក្យកុហក១ ពោលពាក្យញុះញង់១ ពោលពាក្យទ្រគោះ១ ពោលពាក្យឥតប្រយោជន៍១ ចិត្តគិតសំឡឹងរំពៃ បង្អោនទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន១ ចិត្តគុំកួន១ ការយល់ខុស១។ ធម៌ទំាង១០នេះ ជាចំណែកនៃសេចក្តីវិនាស។
[៣៤២] ធម៌១០ ដែលជាចំណែកវិសេស តើដូចម្តេចខ្លះ។ គន្លងនៃកុសលកម្ម១០យ៉ាង គឺ ចេតនាជាហេតុវៀរចាកការសម្លាប់សត្វ១ វៀរចាកការលួចទ្រព្យគេ១ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ វៀរចាកការពោលពាក្យកុហក១ វៀរចាកការពោលពាក្យញុះញង់១
ID: 636819034906523229
ទៅកាន់ទំព័រ៖