ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឃើញ​រូប​ដោយ​ភ្នែក​ហើយ​ ​ជា​អ្នក​មិន​មាន​សោមនស្ស​ ​មិន​មាន​ទោមនស្ស​ ​ជា​បុគ្គល​ព្រងើយ​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​។​ ​បានឮ​សំឡេង​ដោយ​ត្រចៀក​។​ ​បាន​ធុំក្លិន​ដោយ​ច្រមុះ​។​ ​បាន​ទទួល​រស​ដោយ​អណ្តាត​។​ ​បាន​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​។​ ​បានដឹង​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​ជា​អ្នក​មិន​មាន​សោមនស្ស​ ​មិន​មាន​ទោមនស្ស​ ​ជា​អ្នក​ព្រងើយ​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ឆ​ឡង្គុ​បេ​ក្ខា​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​រក្សា​ធម៌​តែមួយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​ចិត្ត​ ​មានសតិ​ជា​គ្រឿង​រក្សាទុក​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​រក្សា​ធម៌​តែមួយ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មានធម៌​ ​ជា​បង្អែក៤យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ហើយ​ ​ទើប​សេព​របស់​ដែល​គួរ​សេព១​ ​ពិចារណា​ហើយ​ ​ទើប​អត់សង្កត់​របស់​ដែល​គួរ​អត់សង្កត់១​ ​ពិចារណា​ហើយ​ ​ទើប​វៀរ​របស់​ដែល​គួរ​វៀរ១​ ​ពិចារណា​ហើយ​ ​ទើប​បន្ទោបង់​របស់​ ​ដែល​គួរ​បន្ទោបង់១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​បង្អែក៤យ៉ាង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636819035389090830
ទៅកាន់ទំព័រ៖