ព្រះត្រៃបិដក ភាគ ១៩

បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នកមាន​បុត្រ​ច្រើន​ ​ឯ​បុត្រ​របស់​ព្រះ​តថាគត​នោះ​មាន​ចំនួន​ច្រើន​ពាន់​ ​សុទ្ធសឹងតែ​ជា​អ្នក​ក្លៀវក្លា​ ​អង់អាច​ ​អាច​ញាំញី​នូវ​សេនា​របស់​ស្តេច​ដទៃ​បាន​ ​កាលបើ​ព្រះ​តថាគត​នៅ​សោយរាជ្យ​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នកមាន​បុត្រ​ច្រើន​ ​ឯ​បុត្រ​របស់​ព្រះ​តថាគត​នោះ​ ​ចំនួន​ច្រើន​ពាន់​ ​សុទ្ធសឹងតែ​ជា​អ្នក​ក្លៀវក្លា​ ​អស់​អាច​ ​អាច​ញាំញី​នូវ​សេនា​របស់​ស្តេច​ឯទៀត​បាន​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​កម្ម​ជាដើម​នោះ​ថា​
​[​២២​]​ ​ក្នុង​កាលពីមុន​ ​ភព​ពីមុន​ ​ជាតិ​ពីមុន​ ​ព្រះ​តថាគត​ ​រាប់អាន​នូវ​ញាតិ​ ​មិត្ត​ ​និង​សំឡាញ់​ស្និទ្ធស្នាល​ ​ដែល​ព្រាត់ប្រាស​ ​និរាស​បាត់មុខ​អស់​កាលយូរ​ហើយ​ផង​ ​ជា​អ្នក​ត្រេកអរ​ក្រៃលែង​ ​ព្រោះ​បាន​ធ្វើ​គេ​ឲ្យ​ព្រមព្រៀង​គ្នា​ផង​។​ ​ព្រោះ​កម្ម​នោះ​ ​ព្រះ​តថាគត​ ​បាន​ទៅកាន់​ឋានសួគ៌​ ​សោយ​សេចក្តី​សុខ​ ​សេចក្តី​សម្រាន្ត​ ​នឹង​សេចក្តី​ត្រេកអរ​ ​លុះ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មក​កើត​ក្នុង​មនុស្សលោក​នេះ​ទៀត​ ​ក៏បាន​នូវ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636818888229213767
ទៅកាន់ទំព័រ៖