ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​មិនបាន​សៅហ្មង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​បាន​លះបង់​សុខ​ផង​ ​លះបង់​ទុក្ខ​ផង​ ​ព្រោះ​រំលត់​នូវ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​ហើយក៏​បាន​ចូល​ចតុត្ថជ្ឈាន​ ​ដែល​គ្មាន​ទុក្ខ​ ​គ្មាន​សុខ​ ​មានតែ​ឧបេក្ខា​ ​និង​សតិ​ដ៏​បរិសុទ្ធ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ហើយ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ចាក​រាគៈ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ចាក​ទោសៈ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ចាក​មោហៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មាន​ប្រាជ្ញា​ដឹង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​ថា​ ​រាគៈ​ ​អាត្មាអញ​បាន​លះបង់​ហើយ​ ​គាស់រំលើង​ឫស​ចេញ​ហើយ​ ​ធ្វើឲ្យ​លែងកើត​ទៀត​ ​ដូចដើម​ត្នោត​ ​(​កំបុត​ ​ក​)​ ​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ទៀត​ ​មិន​ឲ្យ​កើត​តទៅទៀត​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636819035923521398
ទៅកាន់ទំព័រ៖