ព្រះត្រៃបិដក ភាគ ១៩

ដឹង​ច្បាស់​ថា​ ​ទោសៈ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​។​បេ​។​ ​មោហៈ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​ ​គាស់រំលើង​ឫស​ចេញ​ហើយ​ ​ធ្វើឲ្យ​លែងកើត​ទៀត​ ​ដូចជា​ដើមត្នោត​ ​(​កំបុត​ ​ក​)​ ​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ទៀត​ ​មិន​ឲ្យ​កើត​តទៅទៀត​ជា​ធម្មតា​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​ប្រាជ្ញា​ដឹង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ធម៌​ទាំង១០នេះ​ ​យល់​បាន​ដោយ​ក្រ​។​
 [​៣៤៤​]​ ​ធម៌១០​ ​ដែល​គួរឲ្យ​កើតឡើង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សេចក្តី​សំគាល់១០យ៉ាង​ ​គឺ​សេចក្តី​សំគាល់​ថា​មិនល្អ១​ ​សេចក្តី​សំគាល់​ចំពោះ​មរណៈ១​ ​សេចក្តី​សំគាល់​ក្នុង​អាហារ​ថា​ ​ជា​របស់​គួរ​ខ្ពើម១​ ​សេចក្តី​សំគាល់​របស់​បុគ្គល​ជា​អ្នក​មិន​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង១​ ​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង១​ ​សេចក្តី​សំគាល់​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​ថា​ជា​ទុក្ខ១​ ​សេចក្តី​សំគាល់​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​ថា​មិនមែន​របស់​ខ្លួន១​ ​សេចក្តី​សំគាល់​នូវ​របស់​ដែល​ត្រូវ​លះបង់១​ ​សេចក្តី​សំគាល់​ថា​ ​គួរ​នឿយណាយ១​ ​សេចក្តី​សំគាល់​ថា​ ​រលត់​ទៅ​នៃ​កង​ទុក្ខ១​។​ ​ធម៌​ទាំង១០នេះ​ ​គួរឲ្យ​កើតឡើង​។​ ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636819036217818231
ទៅកាន់ទំព័រ៖