ព្រះត្រៃបិដក ភាគ ១៩
[៣៤៥] ធម៌១០ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ ហេតុនៃសេចក្តីសាបសូន្យ១០គឺ បុគ្គលមានគំនិតយល់ត្រូវហើយ ការយល់ខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះការយល់ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះគំនិតយល់ត្រូវជាបច្ច័យ១។ បុគ្គលមានសេចក្តីត្រិះរិះត្រូវហើយ សេចក្តីត្រិះរិះខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះសេចក្តីត្រិះរិះខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះសេចក្តីត្រិះរិះត្រូវ ជាបច្ច័យ១។ បុគ្គលមានវាចាត្រូវហើយ វាចាខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះវាចាខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះវាចាត្រូវ ជាបច្ច័យ១។ បុគ្គលមានការងារត្រូវហើយ ការងារខុស
ID: 636819036477323074
ទៅកាន់ទំព័រ៖