ព្រះត្រៃបិដក ភាគ ១៩

ក៏​សាបសូន្យ​ទៅ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនយ៉ាង​ ​ដែល​កើតឡើង​ ​ព្រោះ​ការងារ​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ដ៏​ច្រើន​ ​ក៏​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​ការងារ​ត្រូវ​ ​ជា​បច្ច័យ១​។​ ​បុគ្គល​មានការ​ចិញ្ចឹមជីវិត​ត្រូវហើយ​ ​ការ​ចិញ្ចឹមជីវិត​ខុស​ ​ក៏​សាបសូន្យ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនយ៉ាង​ ​ដែល​កើតឡើង​ ​ព្រោះ​ការ​ចិញ្ចឹមជីវិត​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ដ៏​ច្រើន​ ​ក៏​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​ជា​បច្ច័យ១​។​ ​បុគ្គល​ដែល​មាន​ព្យាយាម​ត្រូវហើយ​ ​សេចក្តី​ព្យាយាម​ខុស​ ​ក៏​សាបសូន្យ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនយ៉ាង​ ​ដែល​កើតឡើង​ ​ព្រោះ​សេចក្តី​ព្យាយាម​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ដ៏​ច្រើនប្រការ​ ​ក៏​ដល់​នូវ​សេចក្តី​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​សេចក្តី​ព្យាយាម​ត្រូវ​ ​ជា​បច្ច័យ១​។​ ​បុគ្គល​មានការ​រលឹក​ត្រូវហើយ​ ​ការ​រលឹក​ខុស​ ​ក៏​សាបសូន្យ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនប្រការ​ ​ដែល​កើតឡើង​ ​ព្រោះ​ការ​រលឹក​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ដ៏​ច្រើនប្រការ​ ​ក៏​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​ការ​រលឹក​ត្រូវ​ ​ជា​បច្ច័យ១​។​ ​បុគ្គល​ដែល​មានការ​ស្មឹង​ស្មាធិ៍​ត្រូវហើយ​ ​ការ​ស្មឹង​ស្មាធិ៍​ខុស​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636819036739258055
ទៅកាន់ទំព័រ៖