ព្រះត្រៃបិដក ភាគ ១៩

ក៏​សាបសូន្យ​ទៅ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនប្រការ​ ​ដែល​កើតឡើង​ ​ព្រោះ​ការ​ស្មឹង​ស្មាធិ៍​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ច្រើនប្រការ​ ​ក៏​ដល់​នូវ​សេចក្តី​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​ការ​ស្មឹង​ស្មាធិ៍​ត្រូវ​ ​ជា​បច្ច័យ១​។​ ​បុគ្គល​ដែល​មាន​កិរិយា​ដឹង​ត្រូវហើយ​ ​កិរិយា​ដឹង​ខុស​ ​ក៏​សាបសូន្យ​ទៅ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនប្រការ​ ​ដែល​កើតឡើង​ ​ព្រោះ​កិរិយា​ដឹង​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ដ៏​ច្រើនប្រការ​ ​ក៏​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​កិរិយា​ដឹង​ត្រូវ​ ​ជា​បច្ច័យ១​។​ ​បុគ្គល​មាន​កិរិយា​រួច​ត្រឹមត្រូវ​ហើយ​ ​កិរិយា​រួច​ខុស​ ​ក៏​សាបសូន្យ​ទៅ​អស់​ ​ទាំង​អកុសលធម៌​ ​ដ៏​លាមក​ច្រើនប្រការ​ ​ដែល​កើតឡើង​ ​ព្រោះ​កិរិយា​រួច​ខុស​ ​ជា​បច្ច័យ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​ឯ​កុសលធម៌​ច្រើនប្រការ​ ​ក៏​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ឡើង​ ​ព្រោះ​កិរិយា​រួច​ត្រូវ​ ​ជា​បច្ច័យ១​។​ ​ធម៌​ទាំង១០នេះ​ ​គួរ​ដឹង​ច្បាស់​។​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636819036985712152
ទៅកាន់ទំព័រ៖