ព្រះត្រៃបិដក ភាគ ១៩
ប្រើប្រាស់ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ដែលធ្វើចិត្តឲ្យរីករាយច្រើន មានធញ្ញាហារជាទ្រព្យធ្វើ មានឃ្លាំងដ៏ពេញប្រៀប កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ទ្រព្យរបស់តថាគតទាំងនេះ គឺសទ្ធាធនំ (ទ្រព្យពោលគឺ ការជឿ)១ សីលធនំ (ទ្រព្យគឺ ការសង្រួមកាយវាចាឲ្យរៀបរយ)១ ហិរិធនំ (ទ្រព្យគឺ សេចក្តីខ្មាសបាប)១ ឱត្តប្បធនំ (ទ្រព្យគឺ សេចក្តីក្តៅក្រហាយនឹងបាប)១ សុតធនំ (ទ្រព្យ គឺការស្តាប់)១ ចាគធនំ (ទ្រព្យគឺការលះ)១ បញ្ញាធនំ (ទ្រព្យគឺកិរិយាដឹងសព្វ)១ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
[២៤] ព្រះតថាគត បានលៃលក ពិចារណា គិតហើយទើបសំឡឹងមើល នូវការសង្គ្រោះមហាជនដោយស្មោះស្មើ ជាអ្នកបានធ្វើនូវគ្រឿងសក្ការៈ តម្រូវតាមគុណវិសេស របស់បុរសនោះៗ ក្នុងកាលមុនថា បុរសនេះ គួរបាននូវទាន និងគ្រឿងសក្ការៈនេះ។ ព្រះតថាគត ជាបុគ្គលមានកាយស្មើ កាលបើឈរ មិនបាច់ឱនខ្លួនចុះ
ID: 636818890016315983
ទៅកាន់ទំព័រ៖