ព្រះត្រៃបិដក ភាគ ១៩
នឹងបានចំរើនដោយសទ្ធា ចំរើនដោយសីល ចំរើនដោយសុតៈ ចំរើនដោយវុឌ្ឍិ ចំរើនដោយចាគៈ ចំរើនដោយលោកិយធម៌ ចំរើនដោយប្រាជ្ញា ចំរើនដោយទ្រព្យ និងធញ្ញាហារ ចំរើនដោយស្រែ និងចំការ ចំរើនដោយសត្វជើងពីរ និងសត្វជើង៤ ចំរើនដោយកូន និងប្រពន្ធ ចំរើនដោយពួកបុរស ជាទាសៈ និងកម្មករ ចំរើនដោយពួកញាតិ ចំរើនដោយពួកមិត្ត ចំរើនដោយពួកផៅពង្ស។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំង៣នេះ គឺមានចំណែកកន្លះកាយខាងលើស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផត ខូងត្រង់កណ្តាល១ មាន ក មូលសម១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនសាបសូន្យជាធម្មតា គឺមិនសាបសូន្យចាកទ្រព្យ និងធញ្ញាហារ
ID: 636818890836672905
ទៅកាន់ទំព័រ៖