ព្រះត្រៃបិដក ភាគ ១៩

 [​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​មិន​សំ​ឡក់​មើល​ ​(​ដោយ​ទោសចិត្ត​)​ ​មិន​មៀងមើល​ដោយ​ចុង​ភ្នែក​ ​មិន​លប​សំ​ឡក់​គេ​ ​(​ដោយ​ស្អប់​)​ ​ជា​អ្នកមាន​ចិត្តស្មោះ​ត្រង់​ ​រមិលមើល​ត្រង់​ ​ពេញភ្នែក​ ​ជា​អ្នក​សំឡឹង​មើល​ជន​ច្រើន​ ​ដោយ​ចក្ខុ​គួរឲ្យ​ស្រឡាញ់​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​ ​សន្សំ​កុសលកម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​ ​មហាបុរិសលក្ខណៈ​ ​ទាំងពីរ​នេះ​ ​គឺជា​អ្នកមាន​ភ្នែក​ខៀវស្រស់១​ ​មាន​កែវភ្នែក​ ​ស្រដៀងនឹង​កែវភ្នែក​កូនគោ១​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​គួរឲ្យ​អ្នកផង​ពិតពិល​រមិលមើល​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​ជាទីស្រឡាញ់​នៃ​ជន​ច្រើន​ ​ជាទី​គាប់ចិត្ត​របស់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​និគម​ ​អ្នកជនបទ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636818892220862076
ទៅកាន់ទំព័រ៖