ព្រះត្រៃបិដក ភាគ ១៩

ពួក​ស្មៀន​ ​ពួក​មហាមាត្រ​ ​ពួក​សេនា​មាន​អង្គ៤​ ​(​មាន​សេនា​ដំរី​ជាដើម​)​ ​អ្នករក្សា​ទ្វារ​ ​អាមាត្យ​ ​ពួក​បរិស័ទ​ ​ពួក​ស្តេច​ចំណុះ​ ​អ្នកមាន​ភោគ​សម្បត្តិ​ ​និង​ពួក​រាជកុមារ​ ​កាលបើ​នៅជា​ស្តេច​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​គួរឲ្យ​អ្នកផង​ពិតពិល​រមិលមើល​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​ជាទីស្រឡាញ់​នៃ​ជន​ច្រើន​ ​ជាទី​គាប់ចិត្ត​របស់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ទេវតា​ ​មនុស្ស​ ​អសុរ​ ​នាគ​ ​គន្ធព្វ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ពោល​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​៣០​]​ ​ព្រះ​តថាគត​ ​ជា​អ្នក​មិន​សំ​ឡក់​មើល​ ​(​ដោយ​ទោសចិត្ត​)​ ​មិន​មៀងមើល​ ​ដោយ​ចុង​ភ្នែក​ ​មិន​លប​សំ​ឡក់​គេ​ ​(​ដោយ​ស្អប់​)​ ​ជា​អ្នកមាន​ចិត្តស្មោះ​ត្រង់​ ​ពិតពិល​រមិលមើល​ត្រង់​ ​ពេញភ្នែក​ ​ជា​អ្នក​សំឡឹង​មើល​មហាជន​ ​ដោយ​ចក្ខុ​គួរ​ស្រឡាញ់​។​ ​ព្រះ​តថាគត​នោះ​ ​បាន​ទៅ​សោយ​ផលវិបាក​ ​ក្នុង​សុគតិ​ ​រីករាយ​ក្នុង​សុគតិ​នោះ​ ​(​លុះ​ច្យុត​ចាក​ឋានសួគ៌​)​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636818892513318803
ទៅកាន់ទំព័រ៖