ព្រះត្រៃបិដក ភាគ ១៩
ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាគទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើចំពោះសមណៈ វត្តដែលត្រូវធ្វើចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសីសៈ ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងមានជនច្រើននាក់ជាបរិពារ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាប្រកបដោយអង្គ៤ អ្នករក្សាទ្វារ
ID: 636818893120823551
ទៅកាន់ទំព័រ៖