ព្រះត្រៃបិដក ភាគ ១៩

លុះ​ព្រះ​តថាគត​ ​ច្យុត​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​ភាពជា​អ្នកមាន​សំឡេង​ដូច​សំឡេង​ព្រហ្ម​ ​អណ្តាត​របស់​ព្រះ​តថាគត​នោះ​ ​ធំ​ទូលាយ​ ​ព្រះ​តថាគត​ ​មាន​ពាក្យ​ដែល​គួរឲ្យ​អ្នកផង​កាន់​តាម​ ​សូម្បី​កាល​ព្រះ​តថាគត​ ​នៅជា​គ្រហស្ថ​ ​និយាយ​យ៉ាងណា​ទៅ​ហើយ​ ​ក៏​តែង​នាំឲ្យ​សម្រេចប្រយោជន៍​ ​យ៉ាងនោះ​ ​បើ​ព្រះ​តថាគត​ ​នោះ​ ​ជា​មនុស្ស​ចេញទៅ​បួស​ ​ក៏​មាន​ពួក​ជន​ជឿ​កាន់​តាម​ពាក្យ​ ​របស់​ព្រះ​តថាគត​នោះ​ ​ដែល​ជា​អ្នកពោល​នូវ​ពាក្យ​ល្អ​ច្រើន​។​

 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​លះបង់​នូវ​សម្ផ​ប្ប​លា​បៈ​ ​(​ពាក្យ​រោយរាយ​)​ ​វៀរ​ស្រឡះ​ហើយ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកពោល​តាមកាល​គួរ​ ​ពោល​តែ​ពាក្យពិត​ ​ពោល​ពាក្យ​ប្រកបដោយ​ហេតុ​ ​ពោល​ពាក្យ​ប្រកបដោយ​ផល​ ​ពោល​ពាក្យ​ទូន្មាន​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636818896255382837
ទៅកាន់ទំព័រ៖