ព្រះត្រៃបិដក ភាគ ១៩

[​៤០​]​ ​ព្រះ​តថាគត​ ​មិន​ពោល​ពាក្យ​ឥតប្រយោជន៍​ ​មិន​ពោល​ពាក្យរាយ​មាយ​ ​ជា​អ្នកមាន​គន្លង​នៃ​ពាក្យ​មិន​រោយរាយ​ ​ព្រះ​តថាគត​ ​តែង​បន្ទោបង់​នូវ​ពាក្យ​ ​ដែល​ឥតប្រយោជន៍​ផង​ ​ពោល​តែ​ពាក្យ​មានប្រយោជន៍​ ​ដែល​ជា​ពាក្យ​នាំមក​នូវ​សេចក្តី​សុខ​ដល់​ជន​ច្រើន​ផង​។​ ​ព្រះ​តថាគត​ ​ធ្វើ​នូវ​កុសលកម្ម​នោះ​ហើយ​ ​លុះ​ច្យុត​ចាក​មនុស្សលោក​នេះ​ ​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​បាន​សោយ​នូវ​ផលវិបាក​របស់​កម្ម​ដែល​ធ្វើល្អ​ ​លុះ​ច្យុត​ ​(​ចាក​ឋានសួគ៌​)​ ​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​វិញ​ ​ក៏បាន​នូវ​ភាពជា​អ្នកមាន​ចង្កា​ ​ដូច​ចង្កា​សីហៈ​ ​ដែល​ជា​សត្វ​ប្រសើរ​ ​ជាង​ពួក​សត្វ​ជើង៤​។​ ​ព្រះ​តថាគត​ ​ជា​ស្តេច​កំពូល​នៃ​មនុស្ស​ ​ជាធំ​ជាង​មនុស្ស​ ​មាន​អានុភាព​ច្រើន​ ​ទោះបី​អ្ន​ក​ណាៗ​ ​ក៏​មិន​អាច​ញាំញី​បាន​ឡើយ​ ​ព្រះ​តថាគត​ ​ស្មើដោយ​ព្រះឥន្ទ្រ​ដែល​ប្រសើរ​ ​ក្នុង​ភព​ឈ្មោះ​តាវត្តិង្ស​ ​ទាំង​ក្លៀវក្លា​ប្រសើរ​ក្រៃលែង​ ​ដូចជា​ព្រះ​ឥន្ទ្រាធិរាជ​ដូច្នោះឯង​។​ ​ព្រះ​តថាគត​ ​ជា​អ្នកមាន​អត្តភាព​ដូច្នោះ​ ​ទោះបី​គន្ធព្វ​ ​អសុរ​ ​សក្កទេវរាជ​ ​រក្ខ​ទេព​ទាំងឡាយ​ ​ដែល​ក្លៀវក្លា​ ​ក៏​មិន​អាច​ញាំញី​បាន​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636818896781512930
ទៅកាន់ទំព័រ៖