ព្រះត្រៃបិដក ភាគ ១៩

[​៤២​]​ ​ព្រះ​តថាគត​នោះ​ ​បាន​លះបង់​ការ​ចិញ្ចឹមជីវិត​ខុស​ ​បាន​បំពេញ​សេចក្តី​ប្រព្រឹត្ត​ដោយ​ស្អាត​ល្អ​ ​ជា​ធម៌​ដ៏​ស្មោះស្មើ​ផង​ ​បាន​កំចាត់​បង់​នូវ​កម្ម​ ​ដែល​ឥតប្រយោជន៍​ផង​ ​ប្រព្រឹត្ត​នូវ​កម្ម​ដែល​មានប្រយោជន៍​ ​ទាំង​នាំមក​នូវ​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ផង​។​ ​ព្រះ​តថាគត​ ​ជា​នរជន​ ​បាន​ធ្វើ​នូវ​អំពើ​មានផល​ដ៏​ល្អ​ ​ដែល​ពួ​ក​សប្បុ​រ​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញាល្អិត​ ​តែង​សរសើរ​ ​ហើយ​ទើប​សោយ​នូវ​សេចក្តី​សុខ​ ​ក្នុង​ឋានសួគ៌​ ​ព្រះ​តថាគត​ ​ជា​អ្នក​ស្មើដោយ​សក្កទេវរាជ​ ​ដែល​ជាកំពូល​នៃ​ទេវតា​ ​ក្នុង​ភព​ឈ្មោះ​តាវត្តិង្ស​ ​តែង​ត្រេកអរ​ ​និង​មូលមិត្រ​ ​ដោយ​សេចក្តី​រីករាយ​ ​និង​សេចក្តី​សុខសម្រាន្ត​។​ ​លុះ​ព្រះ​តថាគត​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​បាន​មក​កើតជា​មនុស្ស​នេះ​ ​ម្តង​ទៀត​ ​ក៏បាន​នូវ​ធ្មេញ​រាបស្មើ​ល្អ​ផង​ ​នូវ​ចង្កូម​ ​(​ទាំង៤​)​ ​ស្អាត​ល្អ​ផង​ ​ព្រោះ​សេស​នៃ​ផលវិបាក​ ​របស់​កម្ម​ដែល​បាន​ធ្វើល្អ​ហើយ​។​ ​ពួក​មនុស្សជា​ច្រើន​ ​ជា​អ្នកដឹង​នូវ​លក្ខណៈ​ ​ដែល​សន្មត​ថា​ជា​អ្នកមាន​ប្រាជ្ញាល្អិត​ ​មក​ប្រជុំ​គ្នា​ទាយ​ព្រះ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636818897860424640
ទៅកាន់ទំព័រ៖