ព្រះត្រៃបិដក ភាគ ១៩
ព្រះតថាគត ដែលមានបាប បន្សាត់ចោលហើយនោះ រមែងមានតែពួកមនុស្សស្អាតល្អ ដែលជាអ្នកកំចាត់បង់នូវមន្ទិល និងដង្គត់ គឺរាគាទិក្កិលេស នូវកំហុស គឺទោស និងកិលេសទាំងពួង មកចោមរោមជុំវិញ។
លុះព្រះមានព្រះភាគ បានសំដែងលក្ខណសូត្រនេះចប់ហើយ។ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ លក្ខណសូត្រ ទី៧។
ID: 636818898543053685
ទៅកាន់ទំព័រ៖