ព្រះត្រៃបិដក ភាគ ១៩

សិង្គាល​ក​សូត្រ​ ​ទី៨​


 [​៤៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​កូន​គហបតី​ឈ្មោះ​សិង្គាល​កៈ​(​១​)​ ​ក្រោក​ឡើង​អំពី​ព្រឹក​ ​មាន​សំពត់​ស្លៀកដណ្តប់​ទទឹក​ ​និង​សក់​ទទឹក​ ​ចេញពី​ក្រុង​រាជគ្រឹះ​ ​ប្រណម្យ​អញ្ជលី​ ​ថ្វាយបង្គំ​ទិស​ទាំងឡាយ​ច្រើន​ ​គឺ​ទិសខាងកើត​ ​ខាងត្បូង​ ​ខាងលិច​ ​ខាងជើង​ ​ខាងក្រោម​ ​និង​ទិស​ខាងលើ​។​
 [​៤៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌ​បាត្រ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​សិង្គាល​ក​គហបតិ​បុត្ត​ ​ក្រោក​ឡើង​អំពី​ព្រឹក​ ​មាន​សំពត់​ស្លៀកដណ្តប់​ទទឹក​ ​និង​សក់​ទទឹក​ ​ចេញពី​ក្រុង​រាជគ្រឹះ​ ​កំពុង​ផ្គង​អញ្ជលី​ ​ថ្វាយបង្គំ​ទិស​ទាំងឡាយ​ច្រើន​ ​
​(​១​)​ ​ហៅថា​ ​សិគាល​កៈ​ ​ក៏​មាន​ ​ដូចគ្នានឹង​ពាក្យ​ថា​ ​មហឹសៈ​ ​និង​មហិសៈ​ ​សិរឹសបៈ​ ​នឹង​សិរិ​សបៈ​ជាដើម​ ​ឃើញថា​ហៅថា​ដូចគ្នា​ទាំងពីរ​យ៉ាង​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636818899064713522
ទៅកាន់ទំព័រ៖