ព្រះត្រៃបិដក ភាគ ១៩

បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ត្រាច់​ទៅតាម​ច្រកល្ហក​ខុសកាល​ ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគ​ ​១​ ​ការ​ដើរមើល​មហោស្រព​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ​ ​១​ ​ការ​ប្រក​បរឿយៗ​ ​នូវ​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​លេងល្បែង​ភ្នាល់​ ​ជា​ប្រធាន​ ​នៃ​សេចក្តី​វិនាស​ភោគៈ​ ​១​ ​ការ​សេព​នូវ​បាបមិត្ត​ ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ​ ​១​ ​ការ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ខ្ជិល​ ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ភោគៈ​ ​១​។​
 [​៥០​]​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​កិរិយា​ប្រក​បរឿយៗ​ ​នូវ​ការ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​និង​មេរ័យ​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​នេះ​មាន៦យ៉ាង​ ​គឺ​វិនាស​ទ្រព្យ​ដែល​ឃើញ​ជាក់ស្តែង​ខ្លួនឯង​ ​១​ ​ការ​ក​ឲ្យ​កើត​ជម្លោះ​ ​១​ ​ហេតុ​នាំឲ្យកើត​រោគ​ទាំងឡាយ​ ​១​ ​ការ​នាំឲ្យ​ខូចឈ្មោះ​ ​១​ ​ការ​បង្ហាញ​កេរ្តិ៍ខ្មាស​ ​១​ ​ហេតុ​ជា​គំរប់​ ​៦​ ​គឺ​ធ្វើ​បញ្ញា​ឲ្យ​មាន​កំឡាំង​ថយ​ ​១​ ​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ការ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​មាន៦យ៉ាងនេះ​ឯង​។​
 [​៥១​]​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ការ​ដើរទៅ​តាម​ច្រកល្ហក​ខុសកាល​នេះ​មាន៦យ៉ាង​ ​គឺ​អ្នកនោះ​ឈ្មោះថា​ ​មិន​គ្រប់គ្រង​ ​មិន​រក្សាខ្លួន១​ ​អ្នកនោះ​ឈ្មោះថា​ ​មិន​គ្រប់គ្រង​ ​មិន​រក្សា​កូន​ប្រពន្ធ១​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636818900636883445
ទៅកាន់ទំព័រ៖