ព្រះត្រៃបិដក ភាគ ១៩

អ្នកនោះ​ឈ្មោះថា​ ​មិន​គ្រប់គ្រង​ ​មិន​រក្សាទ្រព្យ​សម្បត្តិ១​ ​សេចក្តី​រង្កៀស​ ​តែង​កើតមាន​ក្នុង​កន្លែង​ ​(​ដែល​ខ្លួន​ទៅដល់​)​ ​នោះ​ៗ១​ ​ពាក្យ​មិន​ពិត​ ​តែង​ធ្លាក់​មក​ត្រូវលើ​បុគ្គល​នោះ​(​១​)​ ​១​។​ ​បុគ្គល​នោះ​ឈ្មោះថា​ ​បំពេញ​នូវ​ធម៌​ទុក្ខ​ច្រើន១​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​កិរិយា​ត្រាច់​ទៅ​ ​តាម​ច្រកល្ហក​ខុសកាល​ ​មាន៦យ៉ាងនេះ​ឯង​។​ ​
 [​៥២​]​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការ​ដើរមើល​ល្បែង​ ​មហោស្រព​នេះ៦យ៉ាង​ ​គឺ​របាំ​ក្នុង​ទីណា​ ​ក៏​ទៅ​ក្នុង​ទីនោះ១​ ​ចម្រៀង​ក្នុង​ទីណា​ ​ក៏​ទៅ​ក្នុង​ទីនោះ១​ ​ការ​ប្រគំ​ក្នុង​ទីណា​ ​ក៏​ទៅ​ក្នុង​ទីនោះ១​ ​គេ​ប្រជុំ​និយាយ​រឿងព្រេង​ ​ឥតប្រយោជន៍​ ​(​មានរឿង​ចម្បាំង​នៃ​មហាភារតៈ​ ​និង​រឿង​នាង​សិតា​ជាដើម​)​ ​ក្នុង​ទីណា​ ​ក៏​ទៅ​ក្នុង​ទីនោះ១​ ​ល្បែង​វាយគង​(​២​)​ ​ក្នុង​ទីណា​ ​ក៏​ទៅ​ក្នុង​ទីនោះ១​ ​ល្បែង​វាយ​រនាត​ក្នុង​ទីណា​ ​ក៏​ទៅ​ក្នុង​ទីនោះ១​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​កិរិយា​ដើរមើល​ល្បែង​ ​មហោស្រព​ ​មាន៦យ៉ាងនេះ​ឯង​។​
​(​១​)​ ​រមែង​ត្រូវ​គេ​ចោទ​បង្កាច់​ ​ក្នុង​អំពើ​ដែល​ខ្លួន​មិនបាន​ធ្វើ​សោះ​ ​ព្រោះ​ជាន់​ដាន​ចោរ​។​ ​(​២​)​ ​បើ​តាម​ព្យញ្ជនៈ​ ​គួរ​ប្រែថា​ ​ល្បែង​លេង​ទះ​ទៃ​ ​គឺ​ច្រៀង​ប្រប​កៃ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636818901108990448
ទៅកាន់ទំព័រ៖