ព្រះត្រៃបិដក ភាគ ១៩

កាលបើ​ប្រយោជន៍​ ​(​ខ្លួន​)​ ​កើតឡើង​ ​ទើប​ធ្វើជា​សំឡាញ់​បុគ្គល​នោះ​ ​មក​ជា​សំឡាញ់​នឹង​ខ្លួន​ក៏​មាន​។​ ​កិរិយា​ដេក​ដល់​ថ្ងៃ១​ ​ធ្វើ​សេវនកិច្ច​ ​នឹង​ប្រពន្ធ​អ្នកដទៃ១​ ​ភាវៈ​ជា​អ្នកមាន​ពៀរ​ច្រើន១​ ​ភាវៈ​ជា​អ្នកធ្វើ​អំពើ​ឥតប្រយោជន៍១​ ​បាបមិត្ត១​ ​ភាវៈ​ជា​អ្នក​កំណាញ់ស្វិត​ស្វាញ១​ ​ហេតុ​ទាំង៦នុ៎ះ​ ​រមែង​បំផ្លាញ​បុរស​ ​(​ឲ្យ​វិនាស​)​។​ ​នរជន​ ​ដែល​មាន​មិត្ត​អាក្រក់​ ​មាន​សំឡាញ់​អាក្រក់​ ​មានមារយាទ​ ​និង​គោចរ​អាក្រក់​ ​តែង​វិនាស​ចាកលោក​ទាំងពីរ​ ​គឺ​លោក​នេះ​ ​និង​លោកខាងមុខ​។​ ​ល្បែងភ្នាល់​ ​ល្បែង​ស្រី​ ​និង​ល្បែង​សុរា១​ ​របាំ​ ​និង​ចម្រៀង១​ ​ការ​ដេកថ្ងៃ១​ ​ការ​ឲ្យ​គេ​បំរើ​ខ្លួន​ ​ក្នុង​កាលមិនគួរ១​ ​ពួក​មិត្ត​អាក្រក់១​ ​ភាវៈ​ជា​អ្នកមាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ១​ ​ហេតុ​ទាំង៦នេះ​ ​តែង​បំផ្លាញ​បុរស​ឲ្យ​វិនាស​។​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636818902340520887
ទៅកាន់ទំព័រ៖