ព្រះត្រៃបិដក ភាគ ១៩

ពួក​ជន​លេងល្បែង​ភ្នាល់​ ​ផឹកសុរា​ ​ធ្វើ​សេវនកិច្ច​នឹង​ស្រី​ ​ដែល​ស្មើដោយ​ជីវិត​របស់​បុរស​ដទៃ​ ​សេពគប់​នឹង​បុគ្គល​ថោកទាប​ ​(​ខាតលក្ខណ៍​)​ ​មិន​សេពគប់​នឹង​បុគ្គល​ ​ដែល​មាន​សេចក្តី​ចំរើន​ ​(​គ្រប់លក្ខណ៍​)​ ​យស​របស់​ពួក​ជន​នោះ​ឯង​ ​តែង​សាបសូន្យ​ ​ដូច​ព្រះចន្ទ​ខាង​រនោច​។​ ​ជន​ដែល​ជា​អ្នកផឹក​សុរា​ ​ជា​អ្នក​ខ្សត់​ទ្រព្យ​ ​ជា​អ្នក​ឥតមាន​កង្វល់​ ​ដោយ​ការងារ​ចិញ្ចឹមជីវិត​ ​មានតែ​ស្រវឹង​ជានិច្ច​ ​ប្រាសចាក​សេចក្តី​ចំរើន​ ​លិច​ចុះ​ក្នុង​បំណុល​ ​ដូច​ដុំ​ថ្ម​លិច​ចុះទៅ​ក្នុងទឹក​ ​បុគ្គល​នោះ​ ​តែង​ធ្វើការងារ​ឲ្យ​វឹកវរ​ ​ដល់​ខ្លួន​ដោយ​ឆាប់​។​ ​បុគ្គល​ដេក​ក្នុង​វេលា​ថ្ងៃ​ ​ជាប្រក្រតី​ ​មិន​ក្រោក​ឡើង​ពី​យប់​ ​ជាប្រក្រតី​ ​ជា​អ្នក​ស្រវឹង​ជានិច្ច​ ​ជា​អ្នកលេង​ល្បែង​ ​មិន​អាច​នឹង​គ្រប់គ្រង​ផ្ទះសម្បែង​បាន​។​ ​ប្រយោជន៍​ទាំងឡាយ​ ​តែង​កន្លង​ហួស​មនុស្ស​ដែល​លះបង់​ចោល​នូវ​ការងារ​ ​ដោយ​ពោល​អាង​ថា​ ​វេលា​នេះ
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636818902618346778
ទៅកាន់ទំព័រ៖