ព្រះត្រៃបិដក ភាគ ១៩

ចំណែក​ទី៤​ ​ដោយ​ក្រែង​មាន​អន្តរាយ​ទាំងឡាយ​ ​(​ទៅខាងមុខ​)​ ​កុលបុត្រ​នោះ​ ​ទើប​ឈ្មោះថា​ ​ចង​បាច់​មិត្ត​ទាំងឡាយ​បាន​(​១​)​ ​។​

 [​៦៩​]​ ​ម្នាល​គហបតិ​ ​អរិយសាវ័ក​ ​បិទបាំង​ទិស​ទាំង៦ដូចម្តេច​។​ ​ម្នាល​គហបតិ​បុត្ត​ ​អ្នក​ត្រូវ​ដឹង​ទិស​ទាំង៦​ ​ដូច្នេះ​គឺ​ ​មាតាបិតា​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ទិសខាងកើត១​ ​អាចារ្យ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ទិសខាងត្បូង១​ ​កូន​និង​ប្រពន្ធ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ទិសខាងលិច១​ ​មិត្ត​អា​មាត្រ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ទិសខាងជើង១​ ​ទាសៈ​ ​និង​កម្មករ​(​២​)​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ទិស​ខាងក្រោម១​ ​សមណព្រាហ្មណ៍​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ទិស​ខាងលើ១​។​
 [​៧០​]​ ​ម្នាល​គហបតិ​បុត្ត​ ​មាតាបិតា​ ​ជា​ទិសខាងកើត​ ​កូន​ត្រូវ​ទំនុក​បំរុង​ ​ដោយស្ថាន​ទាំងឡាយ៥យ៉ាង​ ​គឺ​កូន​ត្រូវ​តាំងចិត្ត​ថា​ ​អាត្មាអញ​ ​មាតាបិតា​បាន​ចិញ្ចឹម​រក្សា​មក​ហើយ​ ​នឹង​ចិញ្ចឹម​មាតាបិតា​វិញ១
​(​១​)​ ​ចំណែក​ទីមួយ​ ​បរិភោគ​ ​ប្រើប្រាស់​ ​ចាយវាយ​ ​ចំណែក​ទី២​ ​ទី៣​ ​ប្រកបការងារ​ ​គឺ​ប្រកប​កសិកម្ម​ ​និង​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ ​ចំណែក​ជា​គំរប់៤​ ​ទុក​សម្រាប់​ការពារ​អន្ត​រាយ​ផ្សេង​ៗ​ ​មាន​អន្តរាយ​អំពី​ស្តេច​ជាដើម​។​ ​ម្យ៉ាងទៀត​ ​ឲ្យ​រំលែក​អំពី​ចំណែក​ទាំង៤​ ​នោះ​ ​ធ្វើកុសល​ ​ឬ​ឲ្យ​ជា​ថ្លៃ​គ្រឿង​ស្លៀកពាក់​ ​និង​ឈ្នួល​កោរ​កាត់​ ​(​អដ្ឋកថា​)​។​ ​(​២​)​ ​ខ្ញុំកំដរ​ ​និង​អ្នកធ្វើការ​ស៊ីឈ្នួល​។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636818905598727246
ទៅកាន់ទំព័រ៖