ព្រះត្រៃបិដក ភាគ ១៩
នឹងបានជាអ្នកមិនតក់ស្លុត ដោយមនុស្សណាមួយជាសឹកសត្រូវ ជាបច្ចាមិត្ត កាលបើព្រះតថាគត នៅសោយរាជ្យ នឹងបានរបស់នេះឯង។ បើចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ បាននូវរបស់អ្វី ទើបជាអ្នកមិនតក់ស្លុត ដោយសឹកសត្រូវ បច្ចាមិត្តខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក(នេះ)។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ បានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានពោលនូវសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
[៤] ព្រះតថាគត តែងត្រេកអរ ក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបថ១០ផង ក្នុងការទូន្មាន នូវឥន្ទ្រិយផង ក្នុងសេចក្តីសង្រួម (ក្នុងសីល) ផង ក្នុងការសំអាតផ្លូវកាយជាដើម និងសីលជាទីនៅអាស្រ័យ(១) និងឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀន នូវពួកសត្វផង ក្នុងអំពើដែលមិនរួសរាន់ផង សមាទានមាំទាំ ប្រព្រឹត្តគ្រប់ទាំងអស់។
(១) ដីកាថា សីលជាទីតាំងរបស់សមថៈ និងវិបស្សនា។
ID: 636818880057986399
ទៅកាន់ទំព័រ៖